khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ៖ យើងត្រូវរួបរួមសាមគ្គីឯកភាពជាតិជាធ្លុងមួយ ពួតដៃជាមួយរាជរដ្ឋាភិបាលនិងវីរៈកងទ័ពខ្មែរ នៅក្នុងការការពារដែនអធិបតេយ្យរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានពីបរទេស
     
    ចែករំលែក ៖

    ក្នុងឱកាសចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ចំនួន៣២០នាក់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែរួបរួមសាមគ្គីឯកភាពជាតិជាធ្លុងមួយ ពួតដៃជាមួយរាជរដ្ឋាភិបាលនិងវីរៈកងទ័ពខ្មែរ នៅក្នុងការប្តូរផ្តាច់ការពារដែនអធិបតេយ្យរបស់កម្ពុជា ប្រឆាំងនិងវាយបំបាក់អំពើឈ្លានពានពីបរទេស។
    ឯកឧត្តមប្រធានក្រុម បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានឈាមជ័រខ្មែរតែមួយ។ ដូចនេះ កាតព្វកិច្ចរបស់យើងគឺពួតដៃសាមគ្គី ការពារទឹកដីមាតុភូមិនេះមិនឱ្យបាត់បង់សូម្បីតែមួយមិល្លីម៉ែត្រ។ ឯកឧត្តមក៏បានជម្រាបជូនអង្គពិធីអំពីមូលហេតុនៃសកម្មភាពឈ្លានពានដែលបានគ្រោងទុកជាមុនរបស់ថៃ ដែលតែងតែចិញ្ចឹមមហិច្ឆតាស្រេកឃ្លានចង់បានទឹកដីកម្ពុជា។
    ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានក្រុម ក៏បានជម្រាបជូនអំពី ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឱ្យមានការរៀបចំឯកសារគិតិយុត្តិពាក់ព័ន្ធនឹងការដកសញ្ញាតិ ដោយសារតែមានក្រុមជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស ហើយបកស្រាយព្រឹត្តិការណ៍ដែលខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
    ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុម បាននាំមកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកំពង់ចាម…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail